កីឡា

ការប្រកួតកីឡាតេក្វាន់ដូ WT HOPE League Taekwondo competition ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូបានសហការជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជានាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហស័នាមថា “HOPE League Taekwondo competition” ក្នុងដំណើរឆ្នោះទៅកាន់ព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួតជាផ្លូវការ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ WT HOPE League Taekwondo competition នេះធ្វើឡើងក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ WT ត្រៀមព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅប្រទេសកម្ពុជា។

លោកបានបន្តថា ការប្រកួតមិនត្រឹមតែមានស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗទេ ថែមទាំងជួយផ្នែកសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ។ ជំរុញឲ្យលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិនាពេលអនាគត និងបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

លោក ឆយ យ៉ុងសុក បានបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ WTមានរហស័នាមថា “HOPE League Taekwondo competition” មានក្លិបនៅទូទំាងរាជធានីភ្នំពេញ ព្រមទាំងក្លិបតេក្វាន់ដូ WT មកពីបណ្តាលខេត្តនានាដែលមានកីឡាករ-កីឡាការិនីជាង ៤៤នាក់៕

ដោយ៖លី ភីលីព

Most Popular

To Top