កីឡា

ក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឈរលើកកំពូល តារាងបណ្តុះអាសន្ន នៃការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ នៅសប្តាហ៍ទី២

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នេះក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ទទួលបាន ៣ពិន្ទុ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមទំាង ២ យកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ។

ក្រុលោក ស្រី ស៊ីយ៉ាលុច មន្ត្រីការិយាល័យអប់រំកាយនិងកីឡាបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព បានយកឈ្នះលើ ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង ក្នុងលទ្ធផល ៥ ទល់នឹង ១ ខណៈក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ដោយលទ្ធផល ៣ ទល់នឹង ១ ដូច្នេះ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទទួលបាន ៦ពិន្ទុ នៅសប្តាហ៍ទី២ ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

ក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ២ ប្រកួតឈ្នះទាំង២ទទួលបាន ៦ ពិន្ទុឈរលើកំពូលតារាងបណ្តុះសន្ន ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀង ១ប្រកួតឈ្នះ១ ប្រកួត ទទួលបាន ៣ ពិន្ទុឈរចំណាត់ថ្នាក់លេខ ២ ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ២ ប្រកួតឈ្នះ១ ចាញ់ ១ ទទួលបាន ៣ ពិន្ទុឈរចំណាត់ថ្នាក់លេខ ៣ ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង ២ ប្រកួត ចាញ់ទាំង២ ទទួលបាន ០ ពិន្ទុ និងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ១ប្រកួត ចាញ់១ ប្រកួត ទទួលបាន ០ ពិន្ទុ។

លោកមន្ត្រីការិយាល័យអប់រំកាយ និងកីឡា បានបន្តថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ មានក្រុមចូលរួមចំនួន ៥ ក្រុមរួមមាន ក្រុមបាល់ទាត់វ័ យចាស់ អតីតព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង វ័យចាស់ និងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ដែលធ្វើការប្រកួតនៅទីលាន វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ និង វិទ្យាល័យ ជាស៊ីមបឹងកេងកង៕

Most Popular

To Top