យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Endrick អាចនឹងធ្វើការសម្រេចចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីផ្ទេរទៅចូលរួមក្លឹប Juventus នៅខែមករាខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក្នុងទំរង់លេងបច្ចុប្បន្ន ប៉ុន្តែបែរជាមិនសូវបានបង្ហាញ ខ្លួនលេងឲ្យ Real Madrid នោះគឺជាកត្តាជម្រុញឲ្យមានការ សម្រេចចិត្តឡើងវិញ ចំពោះអនាគតរបស់កីឡាករ ។
ការរស់នៅក្រោមការដឹកនាំ របស់ លោក Carlo Ancelotti កីឡាកររូបនេះ មិនសូវបានបង្ហាញខ្លួន ញឹកញាប់ទេហើយកាន់ តែអាក្រក់នៅក្នុងការដឹកនាំ របស់លោក Xabi Alonso ពេលនេះសូម្បីតែការបង្ហាញ ខ្លួនលេងឲ្យលីគនិងពាន Champions League រដូវកាលនេះក៏មិនទាន់បានលេងបាន ១ប្រកួតនៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
