យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបយក្សបារាំង PSG នៅតែបន្តបំណងចង់បាន កីឡាករខ្សែប្រយុទ្ធ Lamine Yamal នៅពេលខាងមុខ ទោះបីជាដឹងហើយថា តម្លៃខ្លួនកីឡាកររូបនេះ មិនថោកយ៉ាងណាក្តី ។
កីឡាករ Yamal បានចុះហត្ថលេខា ក្នុងលក្ខខណ្ឌដ៏ធំសំបើមមួយ ជាមួយនឹងក្លឹប Barcelona នៅពេលដែលឈាន ដល់វ័យ១៨ឆ្នាំ ដែលអាចមើលឃើញវត្តមាន របស់គាត់ជាមួយនឹង Camp Nou ក្នុងរយៈពេលវែង។
យ៉ាងណាក្តី PSG ដែលជាក្លឹបអ្នកមានលុយ និងទើបលើកពាន Champions League បានកាលពីពេលថ្មីៗផង នោះហាក់ដូចជាមិនស្ទាក់ស្ទើរឡើយ ក្នុងការចរចា Yamal ទោះបីជាក្នុងតម្លៃខ្លួនខ្ពស់យ៉ាងណាក្តី នៅពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
