យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថា លោក Ole Gunnar Solskjare នឹងអាចត្រឡប់មកអាជីពគ្រូបង្វឹកវិញ ក្នុងពេលឆាប់នេះ ជាមួយនឹងលីគកំពូល នៅចក្រភពអង់គ្លេស ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹប Rangers នៅលីគកំពូលស្កុត កំពុងព្យាយាមទាក់ទងជាមួយនឹងវិរៈបុរស ក្លឹបបិសាចក្រហម Man UTD រូបនេះខណៈដែលក្លឹបកំពុងមានព័ត៌មាន ចែកផ្លូវជាមួយនឹង លោក Russell Martin ។
គ្រូបង្វឹកលោក Martin ទើបតែទទួលបានការងារជាគ្រូបង្វឹក របស់ Rangers បាន២ខែប៉ុណ្ណោះ នៅក្នុងរដូវកាលនេះហើយជឿជាក់ថា មានការមិនពេញចិត្តជាច្រើនពីសំណាក់ថ្នាក់ដឹកនាំក្លឹប និងអ្នកគាំទ្រផងដែរ។
គួរឲ្យដឹងដែរថា ក្រៅតែលោក Solskjaer ក្លឹប Rangers ក៏បានទាក់ទងបុគ្គលជាច្រើនផ្សេងទៀត ដូចជាអតីតគ្រូជំនួយលោក Carrick និងអតីតគ្រូបង្វឹក របស់ក្លឹប Mainz លោក Bo Svensson ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
