ភ្នំពេញ៖ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម និងលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានជូនដំណើរគ្រូបង្វឹក កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះក្រុមកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ៤ នាក់រួមដំណើរជាមួយក្រុមប្រតិភូកម្ពុជាចំនួន ២ នាក់ចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន (3rd Asian Youth Games 2025) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

កម្ពុជាបានបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន ១៣ប្រភេទកីឡា (ក្នុងចំណោម ២៣ប្រភេទ) ៖ កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣X៣ ជីជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើតុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និងបន្ថែមមួយប្រភេទកីឡាបញ្ចាំស៊ីឡាត់ចំនួន ៣នាក់ សរុបចំនួន១៤ប្រភេទកីឡាដែលមានចំនួន៥២នាក់ ក្នុងនោះកីឡាករ ៣៣នាក់ គ្រូបង្វឹក ២១នាក់។


លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បាននិយាយថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជូន លោក វី តារ៉ា ជាគ្រូបង្វឹក លោក សាន អង្គររាជវ័ន្ត មន្ត្រីបច្ចេកទេសជាអាជ្ញាកណ្តាល ចៅក្រម កីឡាករ ភុក ដានីញ៉ែល វិញ្ញាសារប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម និងកីឡាការិនី ដេត ស្រីយ៉ាល វិញ្ញាសាប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម៕



ដោយ៖ លី ភីលីព
