កីឡា

Man UTD និងគ្រូបង្វឹកលោក Ruben ដាក់ផែនការយក ឲ្យបានខ្សែបម្រើ Carlos Baleba

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នៅតែរក្សាកិច្ចការងារអទិភាព របស់ខ្លួនក្នុងការផ្ទេរយកកីឡាករខ្សែបម្រើឆ្នើមម្នាក់ ដែលកំពុងលេងនៅលីគកំពូលអង់គ្លេស។

កីឡាករវ័យទើបតែ២១ឆ្នាំ Carlos Baleba ដែលកំពុងលេងឲ្យក្លឹប Brighton បានក្លាយទៅជាគោលដៅដ៏ទាក់ទាញ់ទាំងក្លឹប Man UTD និងគ្រូបង្វឹកលោក Amorim Ruben ផងដែរ។

យ៉ាងណាក្តីក្លឹបគឺបានដាក់ផែនការ ​ក្នុងការចំណាយយ៉ាងហោច ណាស់​ជាង១០០លានផោនទៀត​​ នៅខែមករាខាងមុខ ដើម្បីបន្តទិញកីឡាករផ្សេងទៀត បូករួមទាំងខ្សែបម្រើ Adam Wharton ដែលកំពុងលេងឲ្យក្លឹប Crystal Palace នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top