កីឡា

Marseille សាកស្នើសុចរចាលើកុងត្រារបស់ Endrick ទាំងគួរឲ្យភ្ញាក់ផ្អើលពី Real Madrid

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Marseille បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែលក្លឹប បានបើកសុំធ្វើការចរចា ជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ដើម្បីពិនិត្យលទ្ធភាពផ្ទេរកីឡាករវ័យក្មេង Endrick។

បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធ ប្រេស៊ីល Endrick រូបនេះត្រូវបានគេមើលឃើញថាកំពុង មានបញ្ហាដែលមិនសូវ ជាអាចបង្ហាញខ្លួនលេង បានគ្រប់គ្រាន់នោះទេ នៅក្រោមការដឹកនាំរបស់លោក Xabi Alonso។

ដូច្នេះជឿជាក់ថាទាំងកីឡាករផ្ទាល់ ក៏មានបំណងក្នុងការចាកចេញផងដែរ អាចជាលក្ខខណ្ឌក្នុងការខ្ចីជើង នៅខែមករាខាងមុខ ដើម្បីអាចធានាបាននូវទំរង់លេង សម្រាប់ឲ្យជម្រើសជាតិប្រេស៊ីល អាចកោះហៅបាននៅក្នុងព្រឹតិ្តការណ៍ បាល់ទាត់ពិភពលោក នៅរដូវក្តៅខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top