កីឡា

Lewandowski អាចនឹងផ្ទេរទៅចូលរួម AT Madrid ក្រោយការចេញពី Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ​ បានឲ្យដឹងថាគ្រូបង្វឹកក្លឹប AT Madrid លោក Diego Simeone គឺជាបានបង្ហាញនូវការគោរពនិង ចាប់អារម្មណ៍ជាមួយនឹងខ្សែ ប្រយុទ្ធប៉ូឡូញវ័យចាស់ Robert Lewandowski យ៉ាងខ្លាំង។

ប្រភពដដែលជឿ ជាក់ទៀតថា ប្រសិនបើកីឡាកររូបនេះ នឹងអាចក្លាយទៅជាកីឡាករ ដែលមិនមានតម្លៃខ្លួន នៅរដូវកាល ដោះដូរខាងមុខនោះក្លឹប AT Madrid ច្បាស់ណាស់នឹងមិនទុកឳ្យឳកាសនេះ កន្លងទៅនោះទេ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Barcelonaមានវត្តមានកីឡាករ ប្រយុទ្ធវ័យក្មងៗជាច្រើនរូបដូច្នេះ Lewandowski ក៏នឹងមិនអាចបន្តនៅបានយូរពេកនោះដែរនៅទី នេះហើយ​គឺអាចមានពេលវេលាមួយ​ រដូវកាលចុងក្រោយ នៃអាជីពរបស់គាត់ជាមួយនឹង AT Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top