កីឡា

ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀង​ ឈរលើកកំពូលតារាង បណ្តុះអាសន្ន នៃការប្រកួតកីឡា បាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ នៅសប្តាហ៍ទី៣

ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័ន រាជស្វាយរៀង ឈរលើកកំពូល តារាងបណ្តុះអាសន្ន ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះ យកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

សម្រាប់ការប្រកួត នៅសប្តាហ៍ទី៣ ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងបានយកឈ្នះលើ ក្រុមបាល់ទាត់ វ័យចាស់ នាវាលឿង ក្នុងលទ្ធផល ៥ ទល់នឹង ១ ដែលលទ្ធផលមួយធ្វើឲ្យ ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀង ឈរលើកកំពូលតារាង បណ្តុះអាសន្ន ខណៈក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញឈរចំណាត់ថ្នាក់លេខ ២ វិញ ។

ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀង ២ ប្រកួតឈ្នះ ២ ប្រកួត ទទួលបាន ២ ពិន្ទុឈរចំណាត់ថ្នាក់លេខ១ ក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ២ ប្រកួតឈ្នះទាំង ២ ទទួលបាន ៦ ពិន្ទុឈរចំណាត់ថ្នាក់លេខ២ ដោយសារក្រុម បាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀង មានគ្រាប់បាល់ច្រើន ជាងក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ ។

ក្រុលោក ស្រី ស៊ីយ៉ាលុច មន្ត្រីការិយាល័យអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ មានក្រុមចូលរួមចំនួន ៥ ក្រុមរួមមានក្រុមបាល់ទាត់វ័ យចាស់ អតីតព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង វ័យចាស់ និងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ដែលធ្វើការប្រកួតនៅទីលាន វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ និង វិទ្យាល័យ ជាស៊ីមបឹងកេងកង៕

Most Popular

To Top