កីឡា

លោក ម៉ារ វង្សវិបុល ៖ វគ្គបណ្តុះបណ្ដាលនេះមានសារសំខាន់ក្នុងការអភិឌ្ឍន អាជ្ញាកណ្ដាល ចៅក្រម កីឡាយូដូជំនាន់ក្រោយ

ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ និងគ្រូឧទ្ទេស បានប្រាប់តាមប្រព័ន្ធអនឡាញឲ្យដឹងថា ខេមរសហព័ន្ធកីឡាយូដូបានរៀបចំវគ្គបណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់បឋមឆ្នាំ២០២៥ ឡើងដើម្បីអភិឌ្ឍន៍បណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមជំនាន់ក្រោយបន្ថែមទៀត ស្របពេលដែលវិស័យកីឡាកីឡាយូដូកំពុងទទួលបានការគាំទ្រ និងរីកចម្រើននាពេលបច្ចុប្បន្ននេះ។

លោក ម៉ារ វង្សវិបុល ជាគ្រូឧទ្ទេសបានលើកឡើងក្នុងឱកាសដំណើរការវគ្គបណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់បឋមឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ដំបូលទូករបស់ខេមរសហព័ន្ធកីឡាយូដូក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយវគ្គនេះដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ រៀបចំដោយខេមរសហព័ន្ធកីឡាយូដូ ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

លោកគ្រូ បានបញ្ជាក់ថា ការវគ្គបណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់បឋមឆ្នាំ២០២៥ មានសិក្ខាកាមចំនួន ២៦ នាក់មកពីក្លិបកីឡាយូដូរូមមានភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបណ្តាលក្លិបផ្សេងៗ។ វគ្គបណ្តុះបណ្តាលយើងសិក្សាអំពីច្បាប់ប្រកួតថ្មី ក្រោយពីរូបលោកបានបញ្ចប់សិក្សាពីក្រៅប្រទេស ហើយខេមរសហព័ន្ធក៏បានអនុញ្ញាតសិក្ខាកាមបញ្ចប់វគ្គឆ្នាំចាស់មកសិក្សបន្ថែមទៀតដើម្បីយល់ដឹងពីច្បាប់ថ្មីនេះ។

បញ្ជាក់ខេមរសហព័ន្ធយូដូបានបញ្ជូនកីឡាករយូដូវ័យក្មេងរបស់ខ្លួន ៣ នាក់សុទ្ធសឹងធ្លាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 និងការប្រកួតកម្រិតអន្តរជាតិនានា ចំណែកចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025” នៅ ប្រទេសបារ៉ែននេះ រូបលោកមានក្តីសង្ឃឹមថាទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន់ឡើយ៕

ដោយ៖ លី ភីលីព

Most Popular

To Top