យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ត្រូវបានគេលើកទឹកចិត្តថាគួរតែវិលត្រឡប់មកក្លឹបដើមដែលកសាងអាជីពរបស់គាត់វិញ Sporting ដើម្បីអាចបញ្ចប់អាជីពនៅទីនេះ។
យ៉ាងណាក្តីគេជឿជាក់ថាការវិលត្រឡប់មកពេលចុងក្រោយនេះនឹងមិនអាចឲ្យគាត់ទទួលបានអាវលេខ៧ដែលអាវប្រចាំត្រកូលនោះទេប៉ុន្តែអាចជាលេងគាត់ធ្លាប់ពាក់នៅទីនេះកាលពីពេលជាយុវជនរបស់ក្លឹប។
គួរឲ្យដឹងដែរថាទំរង់លេងរបស់កីឡាករវ័យ៤០ឆ្នាំរូបនេះមិនទាន់ធ្លាក់ចុះខ្លាំងឡើយក្នុងអំឡុងពេលនេះដោយអាចបង្ហាញខ្លួនក្នុងកម្រិតដ៏ខ្ពស់ទាំងជាមួយនឹងក្លឹប Al Nassr និងជម្រើសជាតិប៉ទុយហ្គាល់នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
