កីឡា

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៥មានអ្នកចូលរួមជាង៤.០០០ នាក់

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក ថោង ខុន ប្រធានអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រ និងជាអគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ៤.០០០ នាក់ បានអញ្ជូនចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2025 ធ្វើឡើងក្នុងគោលបំណង អបអរទិវាមហារីកសុដន់ស្ត្រី ឆ្នាំ២០២៥ ទី២ ការលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ ដែលជាការងារសង្គមមួយដើម្បីដល់ស្រ្តីគ្រប់រូប និងការងារទី៣ ផ្តោតទៅឡើសប្បុរសធម៌តាមមន្ទីរពេទ្យ ហើយអ្វីដែលសំខាន់នោះ គឺការបំផុសចលនាកីឡាដើម្បីសុខភាព។

លោក អគ្គលេខាធិការាបានបន្តថា ព្រឹត្តិការណ៍ AIA Pink Run 2025 ត្រឡប់មកវិញ និងបានវិវឌ្ឍក្លាយជានិមិត្តសញ្ញាជាតិដ៏មានឥទ្ធិពលនៃការរួបរួម ដើម្បីអបអរសាទរភាពរឹងមាំ និងភាពអត់ធ្មត់របស់អ្នកជំងឺដែលកំពុងតស៊ូប្រឆាំងមហារីកសុដន់ អ្នកជំងឺដែលបានយកឈ្នះជំងឺដ៏កាចសាហាវនេះ និងដល់ក្រុមគ្រួសាររបស់ពួកគេ៕

ដោយ៖ លី ភីលីព

Most Popular

To Top