ភ្នំពេញ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ខណៈក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងចំណាត់ថ្នាក់លេខ ២ លើកកំពូលតារាងបណ្តុះអាសន្នព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះយកឈ្នះ និងចាញ់គូប្រកួតរៀងៗខ្លួន នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

សម្រាប់ការប្រកួតនៅសប្តាហ៍ទី៤ ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងបានយកចាញ់ ក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ក្នុងលទ្ធផល ១ ទល់នឹង ២ ដែលលទ្ធផលនេះធ្វើឲ្យក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងឈរចំណាត់ថ្នាក់លេខ ២ ចំណែកក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ឈរចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦ ពិន្ទុ ដោយសារក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងមានគ្រាប់បាល់ច្រើនជាងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍។

ចំណែកក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញឈរចំណាត់ថ្នាក់លេខ ១ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ៣ ប្រកួតឈ្នះទំាង ៣ មាន ៩ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ អតីតព្រះខ័នរាជស្វាយរៀងឈរចំណាត់ថ្នាក់លេខ ២ ដោយ៣ ប្រកួតឈ្នះ២ និងចាញ់ ១ មាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ឈរចំណាត់ថ្នាក់លេខ ៣ ដោយ ៣ ប្រកួតឈ្នះ២ និងចាញ់ ១ មាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ដោយ ៣ ប្រកួតឈ្នះ១ និងចាញ់ ២ មាន ៣ ពិន្ទុ និង ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង ៣ ប្រកួតចាញ់ទំាង ៣ មាន០ពិន្ទុ។

ក្រុលោក ស្រី ស៊ីយ៉ាលុច មន្ត្រីការិយាល័យអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ប្រចាំឆ្នាំ២០២៥ មានក្រុមចូលរួមចំនួន ៥ ក្រុមរួមមានក្រុមបាល់ទាត់វ័ យចាស់ អតីតព្រះខ័នរាជស្វាយរៀង ២។ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង និងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ដែលធ្វើការប្រកួតនៅទីលាន វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ និង វិទ្យាល័យ ជាស៊ីមបឹងកេងកង៕


ដោយ៖លី ភីលីព
