កីឡា

លោក ថោង ខុន ដឹកនាំក្រុមប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣

ក្រុងតាខ្មៅ៖នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំក្រុមប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម “ASIAN YOUTH GAMES 2025” លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន ៕

ដោយ៖លី ភីលីព

Most Popular

To Top