យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធវ័យក្មេង Endrick របស់ក្លឹប Real Madrid នៅតែបន្តមានព័ត៌មានអំពីលទ្ធភាពក្នុងការផ្ទេរទៅលេងជាមួយនឹងក្លឹបបារាំង Marseille នៅឡើយ។
កីឡាកររូបនេះហាក់មិនស្ថិតនៅក្នុងផែនការរបស់ក្លឹប Real Madrid ទៀតឡើយក្នុងអាណត្តិដែលកំពុងដឹកនាំដោយលោក Xabi Alonso ហើយជឿជាក់ថាកីឡាករខ្លួនឯងផងគឺមិនមានបំណងក្នុងការបន្តរស់នៅទឹកដី Bernabeu ទៀតឡើយ។
ព័ត៌មានអំពីការផ្ទេរចេញនេះមានកាន់តែច្រើនឡើងហើយប្រសិនបើជាការពិតនោះ Endrick នឹងអាចចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood នៅបារាំងជាមិនខាន។
គួរឲ្យដឹងដែរថាទោះបីជាមានវ័យក្មេងនិងមានទំរង់លេងល្អយ៉ាងណាក្តីកីឡាករ Endrick តែងត្រូវបានគេមើលរំលងទាំងគ្រូបង្វឹកលោក Carlo Ancelotti និងលោក Alonso នៅពេលបច្ចុប្បន្ននេះក្តី៕
ប្រែសម្រួល៖ ស៊ុនលី
