កីឡា

ក្រុមប្រតិភូកីឡាកម្ពុជាចំនួន ៤២ នាក់ ចេញដំណើរចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជន អាស៊ីហ្គេម លើកទី៣ នៅបារ៉ែន

ក្រុងតាខ្មៅ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក ឈុន ចាន់ធូ អគ្គនាយករង លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានដឹកនាំគណៈប្រតិភូកីឡាកម្ពុជាចំនួន ៥ ប្រភេទទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម “ASIAN YOUTH GAMES 2025” លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

កីឡាទាំង ៥ ប្រភេទរួមមានកីឡា តេក្វាន់ដូWT កីឡា បាល់បោះ ៣x៣ គុនចម្រុះ គុនខ្មែរ ព្រមទំាងគណៈប្រតិភូកីឡាកម្ពុជាចំនួន ៤២ នាក់នឹងចេញដំណើរចូលរួមការប្រកួតខាងលើនេះ ខណៈកីឡាហែលទឹក កីឡាវាយសី កីឡាយូដូ កីឡាជីជីតស៊ូ កីឡា វាយកូនឃ្លីលើតុ កីឡាចំបាប់ និងកីឡាលើកទម្ងន់ធ្វើការថ្ងៃបន្ទាប់ៗ។

កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន ៕
ដោយ៖លី ភីលីព

Most Popular

To Top