The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា លោក Danny Rohl នៅទីបំផុតត្រូវបានក្លឹប Rangers ជ្រើសយកជាគ្រូបង្វឹកហើយបន្ទាប់ពីដំណើរ ការចរចាអស់ជាច្រើនសប្តាហ៍។
អតីតគ្រូបង្វឹករបស់ក្លឹប Sheffield រូបនេះធ្លាប់បានបញ្ជាក់ហើយថា លោកនឹងមិនចូលរួមប្រជែងតំណែងក្លឹប នៅលីគកំពូលរបស់ស្កុតឡែននេះទេ។
យ៉ាងណាក្តីតាមផែនការលោក Rohl នឹងត្រូវមកដឹកនាំក្លឹបនៅក្នុងការប្រកួតដំបូង ដែលធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលគេត្រូវប្រកួតប៉ះនឹងក្រុម SK Brann ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Europa League។
គួរឲ្យដឹងដែរថាមុនសម្រេចចិត្តជ្រើសយកលោក Rohl នេះគេជឿជាក់ថា អតីតវិរៈបុរសក្លឹបនិងជាអតីតគ្រូបង្វឹករបស់ Rangers លោក Steven Gerrard ក៏ធ្លាប់ជាបេក្ខភាពអទិភាព ដែលនាំមុខគេខ្លាំងផងដែរ សម្រាប់តំណែងនេះ៕
ប្រែសម្រួល៖ស៊ុនលី
