យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford នឹងអាចសម្រេចចិត្តក្នុងការ វិលត្រឡប់ក្លឹបបិសាចក្រហម Man UTD វិញនៅរដូវក្តៅឆ្នាំក្រោយ ក្នុងករណី ដែលគ្រូបង្វឹក បច្ចុប្បន្នលោក Ruben Amorim នឹងលាលែងឬចាកចេញពីក្លឹប។
អតីតក្រុមគ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTDលោក Rene Meulensteen បានធ្វើការអះអាងនេះ ដោយបន្ថែមទៀតថាកីឡាករ Rashford បានសម្រេចចិត្តចាកចេញ ពីក្លឹបតាំងតែពីយុវវ័យរបស់ខ្លួន ដោយសារតែគ្រូបង្វឹកលោក Amorim បានបញ្ចូលគាត់ទៅក្នុងក្រុមកីឡាករ ដែលត្រូវដកចេញពីក្លឹបតាំងតែពីដើមរដូវកាល។
ការធ្វើដំណើរខ្ចីជើងទៅលេងនៅ Barcelona ធ្វើឡើងទាំងបង្ខំចិត្តដោយកីឡាករ ដូច្នេះលោក Meulensteen ជឿជាក់ថា Rashford នៅតែមានបំណងចង់វិលត្រឡប់និងបង្ហាញ សមត្ថភាពនៅជាមួយនឹងក្លឹបដដែល។
ទោះបីជាយ៉ាងណាក្តីមក ដល់ពេលនេះ នៅមិនទាន់មានភាពច្បាស់លាស់ឡើយ អំពីកុងត្រារបស់គាត់ក្នុង ការវិលត្រឡប់ មកវិញនៅចុងរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
