ភ្នំពេញ៖ នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ឈាង សុវណ្ណរតនា អនុប្រធានតំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងលោក ផាត បញ្ញាសុជាតក៌តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម និងបានអញ្ជើញទទួលស្វាគមន៍ គ្រូបង្វឹក កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីដណ្តើមបានមេដាយសំរិទ្ធក្នុងប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញែល ដែលទទួលបានមេដាយសំរឹទ្ធលើប្រភេទវិញ្ញាសាប្រយុទ្ធ Class D over ប្រភេទទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន (3rd Asian Youth Games 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានជួយឲ្យកម្ពុជាឈរចំណាត់ថ្នាក់លេខ ៩ នៃតារាងមេដាយ។

លោក ឈាង សុវណ្ណរតនា អនុប្រធាន សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជូនគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនី ៤ នាក់ លោក វី តារ៉ា ជាគ្រូបង្វឹក លោក សាន អង្គររាជវ័ន្ត មន្ត្រីបច្ចេកទេសជាអាជ្ញាកណ្តាល ចៅក្រម កីឡាករ ភុក ដានីញ៉ែល វិញ្ញាសារប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម និងកីឡាការិនី ដេត ស្រីយ៉ាល វិញ្ញាសាប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម។ ការប្រកួតខាងលើកីឡាករ ភុក ដានីញ៉ែលឈ្នះមេដាយសំរិទ្ធវិញ្ញាសារប្រយុទ្ធ Class D ប្រភេទទម្ងន់ ៥១ -៥៥ កីឡូក្រាម នេះជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាដែរ។


កម្ពុជាបានបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន ១៣ប្រភេទកីឡា (ក្នុងចំណោម ២៣ប្រភេទ) ៖ កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣X៣ ជីជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូ WT វាយកូនឃ្លីលើតុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និងបន្ថែមមួយប្រភេទកីឡាបញ្ចាំស៊ីឡាត់ចំនួន ៣នាក់ សរុបចំនួន១៤ប្រភេទកីឡាដែលមានចំនួន៥២នាក់ ក្នុងនោះកីឡាករ ៣៣នាក់ គ្រូបង្វឹក ២១នាក់។
ដោយ៖ លី ភីលីព
