The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធធ្លាក់ទំរង់ Joshua Zirkzee ត្រូវបានគេមើលឃើញថា នឹងអាចបញ្ចប់សុបិន្តអាក្រក់របស់ខ្លួននៅ Man UTD តាមរយៈការស្វែងរកក្លឹបថ្មី នៅលីគកំពូលអង់គ្លេស។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា ភ្នាក់ងាររបស់កីឡាករ កំពុងធ្វើការងារយ៉ាងមមាញឹក ដើម្បីអាចដោះខ្លួន កីឡាកររូបនេះចេញពី Old Trafford យ៉ាងយូរបំផុត នៅខែមករាខាងមុខនេះ ខណៈដែលកីឡាករផ្ទាល់គឺ អស់ទ្រាំនឹង ការអត់ធ្មត់ទៅហើយ។
មិនត្រឹមតែមិនអាចរកគ្រាប់ បាល់បាននោះទេរដូវកាលនេះ Zirkzee ជម្រើសជាតិហូឡង់រូបនេះ អាចបង្ហាញខ្លួនលេង ឲ្យក្លឹបត្រឹមតែ៧៤នាទី ក្នុងការប្រកួតទាំង៣នៅក្នុងលីគ និង៨នាទីក្នុងពានរង្វាន់ Carabao Cup កន្លងមកប៉ុណ្ណោះ។
កីឡាករ Zirkzee មើលឃើញថាកាន់តែច្បាស់ថា មិនមានតំណែងក្នុងឈុត១១នាក់ ដំបូងទៀតឡើយចាប់តាំងតែ ពីមានការផ្ទេរមកដល់ នៃកីឡាករ Sesko, Cunha និង Mbeumo៕
ប្រែសម្រួល៖ស៊ុនលី
