ថៃ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសតែងតាំងនាយកបច្ចេកទេស លោក Anthony Hudson ជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិថ្មី មួយថ្ងៃបន្ទាប់ពីសហព័ន្ធ កីឡាបាល់ទាត់ថៃ បណ្តេញអតីតគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិលោក Masatada Ishii ចេញពីតំណែង ។
លោកស្រី Pang ប្រធាន សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បាននិយាយថា លោក Hudson គឺជាជម្រើសត្រឹមត្រូវនៅពេលនេះ។ លោកស្រី Pang បានបន្ថែមថា នៅពេលវេលាដ៏សំខាន់នេះ យើងត្រូវការនរណាម្នាក់ ដែលយល់ច្បាស់ពីបាល់ទាត់ថៃ ហើយលោក Anthony Hudson បានធ្វើការជាមួយសមាគម នៅគ្រប់កម្រិត និងមានបទពិសោធន៍អន្តរជាតិ យ៉ាងទូលំទូលាយ។
លោក Hudson ធ្លាប់បានបង្វឹកក្រុមបារ៉ែន (២០១៣-២០១៤) នូវែលសេឡង់ (២០១៤-២០១៧) និងបានបម្រើការជាគ្រូ បង្វឹកបណ្ដោះអាសន្ន របស់អាមេរិក ឆ្នាំ ២០២៣។ នៅខែកុម្ភៈ ឆ្នាំ ២០២៥ លោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបថៃ BG Pathum United ហើយបន្ទាប់ពីរដូវកាល ២០២៤-២៥ លោកបានផ្លាស់ទៅ FAT ជានាយកបច្ចេកទេស ។
ការផ្លាស់ប្តូរនេះកើតឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រូបង្វឹកលោក Ishii ត្រូវបានបណ្តេញចេញ។ ការបណ្តេញចេញភ្លាមៗនេះ បានជំរុញឲ្យមានការឆ្លើយតបយ៉ាងខ្លាំង ពីគ្រូបង្វឹកជនជាតិជប៉ុន ដែលបានចោទប្រកាន់ថ្នាក់ដឹកនាំ FAT ថា មិនស្មោះត្រង់។ អ្នកគាំទ្រ និងអ្នកវិភាគក៏បានរិះគន់ពេលវេលា និងការគ្រប់គ្រងរបស់សហព័ន្ធផងដែរ។
ភារកិច្ចបន្ទាន់របស់លោក Hudson គឺដឹកនាំប្រទេសថៃ ឆ្លងកាត់វគ្គជម្រុះ Asian Cup 2027 ប្រទេសថៃស្ថិតនៅលំដាប់ទី២ ក្នុងពូល D ដោយមាន ៩ ពិន្ទុ ស្មើនឹងប្រទេសតួកមេនីស្ថាន ប៉ុន្តែនៅពីក្រោយកំណត់ត្រា ជួបគ្នាបន្ទាប់ពីចាញ់ ១-៣។
លោក Hudson នឹងបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ១៣ ខែវិច្ឆិកាក្នុងការប្រកួតមិត្តភាពជាមួយប្រទេសសិង្ហបុរីនៅពហុកីឡដ្ឋាន Thammasat។ ៥ ថ្ងៃក្រោយមក ប្រទេសថៃនឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កាសម្រាប់ការប្រកួតជម្រុះ Asian Cup 2027 មួយផ្សេងទៀត ។ ប្រទេសស្រីលង្កាស្ថិតនៅលំដាប់ទី ៣ នៅពីក្រោយប្រទេសថៃ ប៉ុន្តែមានក្រុមដែលរួមមានកីឡាករសញ្ជាតិជាច្រើន៕
