កីឡា

គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីចំបាប់ដែលមានចំនួន៤ នាក់ ចេញដំណើរចូលរួមការប្រកួតកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅបារ៉ែន

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក ផាត បញ្ញាសុជាតក៌តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម និងកញ្ញា កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធតំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាច់កម្ពុជា បានជូនដំណើរក្រុមកីឡាករ-កីឡាការិនីចំបាប់ដែលធ្វើដំណើរចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

នាថ្ងៃទី២៥ តុលានេះ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីចំបាប់ដែលមានចំនួន៤ នាក់ ក្នុងនោះគ្រូបង្វឹក ១ រូប និងក្រុមកីឡាករ-កីឡាការិនីចំនួន ៣ នាក់ រួមមាន លោក ជុន ធួន គ្រូបង្វឹក កីឡាការិនី ផាត លាងហ៊ី កីឡាការិនី ម៉ុន ស្រីពីន និងកីឡាករ ផាន់ ច័ន្ទឧត្តម ។ ការប្រកួតប្រភេទកីឡាចំបាប់នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕

ដោយ៖លី ភីលីព

Most Popular

To Top