ភ្នំពេញ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានដឹកនាំក្រុមកីឡាករ-កីឡាការិនីយូដូ និងជីជឺតស៊ូចំនួន ៨ នាក់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះដោយមានការជូនដំណើរពីលោក ផាត បញ្ញាសុជាតក៌តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ថ្ងៃទី២៦ តុលានេះ ក្រុមគ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីយូដូ និងជីជឺតស៊ូចំនួន ៧ នាក់ ។ ចំពោះកីឡាយូដូគ្រូបង្វឹក ១ រូប គ្រូជំនួយ ១នាក់ និងក្រុមកីឡាករ ៣ នាក់ រួមមានកីឡាករទំាង៣នាក់រួមមានកីឡាទី ជីហាវ កីឡាករ ឃុំ រតនាសិលា និងកីឡាករ កែវ ពុទ្ធាចេស្តា ចំណែកកីឡាជីជឺតស៊ូចំនួន បង្វឹក ១ រូប និងកីឡាករ ១ រូប ។

បញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលត្រៀមចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន៕



ដោយ៖ លី ភីលីព
