កីឡា

Vinicius Jr. ពិតជាពិចារណា ក្នុងការចាកចេញក្រោយពេល ដែលគ្រូបង្វឹកដកខ្លួនចេញ អំឡុងពេលប្រកួត El Clasico

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Vinicius Jr. ពិតជាកំពុងពិចារណា ក្នុងការចាកចេញពីក្លឹប Real Madrid ពិតមែនក្រោយហេតុការណ៍ប៉ះទង្គិច កាយវិកាជាមួយនឹងគ្រូបង្វឹក ដែលបានសម្រេចប្តូរគាត់ចេញនៅនាទី ទីជិត៨០ នៃការប្រកួតដ៏សំខាន់ El Clasico។

កីឡាករប្រេស៊ីលរូបនេះ ត្រូវបានគេមើលឃើញថា បានបង្ហាញសកម្មភាពមិនសប្បាយចិត្តឡើយ ជាមួយនឹងការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Xabi Alonso ក្នុងការប្តូរគាត់ចេញទាំងដែលលទ្ធផលទទួលបានជ័យជំនះ២ទល់នឹង១ក្តីទៅលើក្រុម Barcelona។

ក្នុងហេតុការណ៍នោះ Vinicius បាននិយាយថាហេតុអ្វីតែងតែជាខ្ញុំ Alway Me ពោលគឺស្រែកដាក់គ្រូបង្វឹកផ្ទាល់តែម្តងហើយបន្ទាប់មកក៏រត់ទៅអង្គុយចុះ។

ប្រភពដដែលបានអះអាងថាការខឹងសំបាររបស់ Vinicius ពេលនេះគឺកំពុងទៅហួសដែនកំណត់ ដែលក្នុងនោះកីឡាករផ្ទាល់អាច នឹងពិចារណាក្នុងការចាកចេញពីក្លឹបទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top