កីឡា

Bayern Munich សម្លឹងឃើញគោលដៅម្នាក់ ដែលអាចជំនួស Kane ក្នុងរយៈពេលយូរ

យោងតាមការចេញផ្សាយរបស់​ The Goal បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចូលរួមជាមួយនឹង Barcelona ក្នុងការចរចាជាមួយ នឹងកីឡាករគោលដៅ ដ៏មានសក្តានុពលម្នាក់ ដែលកំពុងលេងនៅអាល្លឺម៉ង់។

កីឡាករ Fisnik Asllani ដែលបច្ចុប្បន្ន មានវ័យ២៣ឆ្នាំ កំពុងលេងឲ្យក្លឹប Hoffenheim កំពុងទាក់ទាញចំណាប់ អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះ​ Bayern គិតឃើញថា គាត់ គឺជាគោលដៅ រយៈពេលវែងសម្រាប់ជំនួស តំណែងរបស់កីឡាករ Harry Kane ។

រដូវកាលថ្មីកន្លងមកនេះ Asllani អាចស៊ុតបានទៅដល់៦គ្រាប់ ហើយក្នុងការប្រកួតទាំងអស់ ។ តាមប្រភពដដែលបានសរសេរថា រដូវក្តៅឆ្នាំក្រោយនេះ នឹងអាចក្លាយទៅ ជាពេលវេលាសម្រាប់ការសម្រេចចិត្តរបស់ក្លឹប និងកីឡាករ ចំពោះសំណើរទាំងពីរនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top