កីឡា

Stuttgart រំពឹងអាចចរចាយក Endrick មកពី Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបនៅអាល្លឺម៉ង់ Stuttgart បានកំពុងស្វែងរកឳកាស ក្នុងការចរចានាំយក កីឡាករ Endrick ពីក្លឹប Real Madrid នៅខែមករាខាងមុខនេះ។

យ៉ាងណាក្តីកុងត្រាដែលចរចាគ្នានេះគឺនឹងធ្វើឡើង ត្រឹមជាកុងត្រាខ្ចីជើងប៉ុណ្ណោះ។គេជឿជាក់ថាទំនាក់ទំនង រវាងគ្រូបង្វឹករបស់ Stuttgart លោក Sebastian Hoeness ជាមួយនឹងលោក Xabi Alonso នឹងអាចធានាបាននូវកុងត្រា របស់ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ។

ដំនឹងនេះធ្វើឡើងនៅចំពេល ដែលកីឡាករខ្សែ ប្រយុទ្ធវ័យក្មេងនេះហាក់ ដូចជាមិនសូវទទួលបានពេលវេលា គ្រប់គ្រាន់ក្នុងការបង្ហាញ ខ្លួននៅទឹកដីរបស់ Real Madrid ។

ជម្រើសមិនមានច្រើនឡើយសម្រាប់ Endrick ខ្លួនប្រសិនបើទោះបីជាមិនចង់ ចាកចេញក្តីដោយសារតែវា នឹងក្លាយទៅជារឿងចាំបាច់ក្នុងការបង្ហាញខ្លួន ដើម្បីអាចធានាបាន នូវតំណែងរបស់ខ្លួន នៅជម្រើសជាតិប្រេស៊ីល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top