កីឡា

Lyon បើកការចរចាសុំខ្ចីជើងកីឡាករ Endrick ពី Real Madrid នៅខែមករានេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Endrick កំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបបារាំងជើងចាស់ Lyon ធ្លាប់ជាម្ចាស់ពាន Ligue 1 ចំនួន៧ សម័យនៅក្នុងខែមករាខាងមុខនេះ។

កីឡាករវ័យទើបតែ ១៩ឆ្នាំរូបនេះមិនទទួលបានឳកាសក្នុងការបង្ហាញខ្លួនសោះឲ្យក្លឹប Real Madrid និងកំពុងពិចារណាក្នុងការចាកចេញដើម្បីអាចធានារបស់ខ្លួនបាននៅជម្រើសជាតិប្រេស៊ីលនាពេលខាងមុខ។

មិនត្រឹមតែរបួសផងប៉ុណ្ណោះទេក្រោយបានវិលត្រឡប់ Endrick ក៏នៅមិនទាន់អាចទទួលបានទំនុកចិត្តពីគ្រូបង្វឹកលោក Xabi Alonso ឡើយចំពោះការបង្ហាញខ្លួនទាំងឈុត១១ នាក់ដំបូងឬសូម្បីឈុតបម្រុង៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top