យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករអន្តរជាតិសញ្ជាតិស្កុត Scott McTominay ធ្លាប់បានសម្រេចចិត្តយ៉ាង ឆាប់រហ័សក្នុងការ ផ្ទេរទៅចូលរួម Napoli ពីក្លឹប Man UTD កាលពីរដូវកាលមុន។
ប៉ុន្តែក្រោយទទលបាន លទ្ធផលយ៉ាងធំធេង នៅក្នុងលីគកំពូលអ៊ីតាលី កន្លងមកនេះគេជឿជាក់ថា កំពុងមានកិច្ចពិភាក្សា ក្នុងការវិលត្រឡប់ទៅលីគកំពូលអង់គ្លេសវិញឬជាមួយនឹងក្លឹបនៅអេស្បាញ Barcelona។
គួរឲ្យដឹងដែរថា McTominay បានចូលរួមជាមួយនឹង Napoli កាលពីរដូវកាលមុនក្នុងតម្លៃខ្លួន ប្រមាណជា៣០លានផោន និងកំពុងមានឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹប Napoliផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
