កីឡា

Barcelona គាំទ្រ​ផែនការ ក្នុងការនាំយកកីឡាករ Osimhen មកជំនួស Lewandowski

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានកំណត់បានគោលដៅកីឡាករ Victor Osimhen ហើយសាជាថ្មី ដើម្បីអាចមកជំនួសតំណែង ប្រយុទ្ធកណ្តាលរបស់ខ្លួន។

បច្ចុប្បន្ន Lewandowski ដែលកំពុងបំពេញការងារនៅតំបន់នេះ គឺមានអាយុកាន់តែចាស់បន្តិច ទៅហើយដែលធ្វើឲ្យក្លឹបចាំបាច់ ក្នុងការស្វែងរកកីឡាករ ត្រៀមជំនួសជាមុន។

គួរឲ្យដឹងដែរថា Osimhen បានផ្លាស់ប្តូរ ទៅលេងនៅលីគតួគីទាំង គួរឲ្យភ្ញាក់ផ្អើល កាលពីរដូវកាលកន្លងទៅជាមួយនឹងក្លឹប Galatasaray។មកដល់ទីនេះ គាត់អាចស៊ុតបញ្ចុលទី បានទៅដល់៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន៤១លើកប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top