ភ្នំពេញ៖ កម្ពុជាកម្ពុជាឈរចំណាត់ថ្នាក់លេខ៣១ នៃតារាងមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន ដោយដណ្តើមបានមេដាយ ៤គ្រឿង ខណៈប្រទេសចិនឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ១៤៧គ្រឿង ដែលប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

តារាងមេដាយសរុបចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ នៅប្រទេសបារ៉ែនបានបង្ហាញជាផ្លូវការហើយ ក្នុងនោះប្រទេសកម្ពុជាឈរចំណាត់ថ្នាក់លេខ ៣១ ដណ្តើមបានមេដាយ ៤ គ្រឿង រួមមានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ។ ប្រទេសចិនឈរចំណាត់ថ្នាក់លេខ១ ដណ្តើមមេដាយសរុប ១៤៧គ្រឿង ក្នុងនោះមេដាយមាស ៦៣ គ្រឿង មេដាយប្រាក់ ៤៩ គ្រឿង និងមេដាយសំរឹទ្ធ ៣៥គ្រឿង ។

ចំណែកអ៊ុយបេគីស្ថានឈរចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយសរុប ៨១គ្រឿង មេដាយមាស ៣៧គ្រឿង មេដាយប្រាក់ ១៦គ្រឿង និងមេដាយសំរិទ្ធ ២៨គ្រឿង និងកាហ្សាកស្ថាន ឈរចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយសរុប ៩៣គ្រឿង មេដាយមាស ២៤គ្រឿង មេដាយប្រាក់ ២៩គ្រឿង និងមេដាយសំរិទ្ធ ៤០គ្រឿង៕




 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						