កីឡា

សមាគមបាល់ទាត់ម៉ាឡេស៊ី ប្រឈមមុខបញ្ហហិរញ្ញវត្ថុយ៉ាងច្រើនចំពោះការប្តឹងឧទ្ធរណ៍ចុងក្រោយប្រឆាំងនឹង FIFA

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM)កំពុងប្រឈមមុខនឹងផ្លូវច្បាប់ ដែលធ្វើឲ្យសមាគមបាល់ទាត់ខាតបង់ទឹកប្រាក់ចំនួន ១.២៧ លានរីងហ្គីតម៉ាឡេស៊ី ស្មើនឹង ៣០២,០០០ ដុល្លារអាមេរិក ខណៈខ្លួនកំពុងរៀបចំប្តឹងឧទ្ធរណ៍ប្រឆាំងនឹង FIFA នៅតុលាការអាជ្ញាកណ្តាលកីឡា (CAS)។

ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីគណៈកម្មាធិការប្តឹងឧទ្ធរណ៍របស់ FIFA បានបដិសេធបណ្តឹងឧទ្ធរណ៍លើកដំបូងរបស់ FAM ប្រឆាំងនឹងការដាក់ទណ្ឌកម្ម ចំពោះការប្រើប្រាស់ឯកសារក្លែងក្លាយរបស់កីឡាករ ៧ នាក់ដែលបានចូលសញ្ជាតិក្នុងការប្រកួតជម្រុះ Asian Cup 2027 នៅឆ្នាំនេះ។

យោងតាមមេធាវីកីឡា Zhafri Aminurrashid បាននិយាយថា ការចំណាយសម្រាប់បញ្ហាប្រឈមផ្នែកច្បាប់បែបនេះគឺច្រើន។ ថ្លៃប្តឹងឧទ្ធរណ៍ទៅ CAS ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១ លានរីងហ្គីតម៉ាឡេស៊ី ដោយថ្លៃមេធាវីមានចាប់ពី ១០០ ,០០០ ទៅ ២០០ ,០០០ រីងហ្គីតម៉ាឡេស៊ី។ ថ្លៃសាក្សីអាចបន្ថែម ៥០,០០០ រីងហ្គីតម៉ាឡេស៊ីទៀតក្នុងម្នាក់ៗ។

លោក Aminurrashid បានសង្កត់ធ្ងន់ថា FAM នឹងទទួលខុសត្រូវទាំងស្រុងចំពោះការចំណាយទាំងនេះ ត្រូវតែបង់ជាមុន ហើយមិនអាចសងវិញបានទេ។

លោកបានប្រាប់ New Straits Times បាននិយាយថា FIFA នឹងមិនចែករម្លែកការចំណាយទាំងនេះទេ មានន័យថា FAM នឹងត្រូវទទួលបន្ទុកចំនួនទឹកប្រាក់ពេញលេញជាមុន។ ប្រសិនបើ FAM បរាជ័យក្នុងការធ្វើការទូទាត់ទេ ការប្តឹងឧទ្ធរណ៍នឹងត្រូវបានបដិសេធ ។

ការប្រកួតប្រជែងតាមផ្លូវច្បាប់បានចាប់ផ្តើមពីសេចក្តីសម្រេចដើមរបស់ FIFA បានសន្និដ្ឋានថា FAM បានប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីធ្វើឲ្យកីឡាករមានសញ្ជាតិ។ សមាគមនេះត្រូវបានពិន័យជាប្រាក់ចំនួន ៣៥០,000 ហ្វ្រង់ស្វីស ស្មើនឹង ៤៣៣,៥៨០ដុល្លារ ហើយកីឡាករទាំង ៧ នាក់ ដែលពាក់ព័ន្ធត្រូវបានពិន័យជាប្រាក់ចំនួន ២,០០០ ហ្វ្រង់ស្វីស និងត្រូវបានហាមឃាត់មិនឲ្យចូលរួមសកម្មភាពបាល់ទាត់ទាំងអស់រយៈពេល ១២ខែ៕

Most Popular

To Top