កីឡា

សមគម-ក្លឹបហែលទឹក១២ស្ថាប័ន ចូលរួមការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំនេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ មានការចូលរួមប្រកួតពីសមគម-ក្លឹបហែលទឹកចំនួន ១២ ស្ថាប័ន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះ រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន នកីឡា ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានសមគម-ក្លឹបហែលទឹក ១២ ស្ថាប័ន កើនឡើងជាងឆ្នាំ២០២៤ ចំនួន១ ស្ថាប័ន រួមមានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ២. ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លឹបហែលទឹកក្រសួងព័ត៌មាន សមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបហែលទឹកនាគរាជ ខេត្តកំពង់ចាម និងក្លឹបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

ក្លឹបហែលទឹក ខេត្តបាត់ដំបង ក្លឹបហែលទឹកស្រុកកោះធំ ខេត្តកណ្តាល ក្លឹបហែលទឹកសេះសមុទ្រ ១ក្លឹបហែលទឹកមច្ឆានុប និងទី១២. ក្លឹបហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប មានកីឡាករ-កីឡាការិនីចូលរួមចំនួន ១០៤នាក់ ក្នុងនោះកីឡាករ ៥៥ នាក់ និងកីឡាការិនី ៤៣នាក់ និងគ្រូបង្វឹក គ្រូជំនួយចំនួន ២២នាក់ នឹងមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ ចំណែក សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានរួមមានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ៕

Most Popular

To Top