ភ្នំពេញ ៖ ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ១៣ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន នកីឡា ។

ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ១៣ គ្រឿង ក្នុងនោះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ ១៣ គ្រឿង មេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង និងសមាគមកីឡាហែលទឹក ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ៩ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។

ចំណែក សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយ ៧ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្លឹបហែលទឹកក្រសួងព័ត៌មាន ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្លឹបហែលទឹក ខេត្តបាត់ដំបង ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង ។
ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានសមគម-ក្លឹបហែលទឹក ១២ ស្ថាប័ន កើនឡើង ជាងឆ្នាំ២០២៤ ចំនួន១ ស្ថាប័ន រួមមានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបហែលទឹក ក្រសួងព័ត៌មាន សមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ សមាគមកីឡាហែលទឹក កងយោធពលខេមរភូមិន្ទ ក្លឹបហែលទឹកនាគរាជ ខេត្តកំពង់ចាម និងក្លឹបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន។

ក្លឹបហែលទឹក ខេត្តបាត់ដំបង ក្លឹបហែលទឹកស្រុកកោះធំ ខេត្តកណ្តាល ក្លឹបហែលទឹកសេះសមុទ្រ ១ក្លឹបហែលទឹកមច្ឆានុប និងទីក្លឹបហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប មានកីឡាករ-កីឡាការិនីចូលរួមចំនួន ១០៤នាក់ ក្នុងនោះកីឡាករ ៥៥ នាក់ និងកីឡាការិនី ៤៣នាក់ និងគ្រូបង្វឹក គ្រូជំនួយចំនួន ២២នាក់ នឹងមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ ចំណែក សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានរួមមានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ៕
ដោយ៖លី ភីលីព


