កីឡា

អត្តពលិកវាយសីវ័យក្មេងជិត ១០០ នាក់ ចូលរួមការប្រកួតកីឡាវាយសី SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13)

ភ្នំពេញ ៖ កីឡាករ-កីឡាការិនីវាយសីវ័យក្មេងជិត ១០០ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និង ក្រោមអាយុ ១៣ឆ្នាំ (U13) មកពីបណ្តាក្លិបវាយសី នៅទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជា មួយសហព័ន្ធកីឡាវាយសីអាស៊ី នៅនៅទីលាន សហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក កែវ រស់ អគ្គលេខាធិការតំណាងលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់វិស័យកីឡាវាយសីនៅកម្ពុជាឲ្យមានការរីកចម្រើន សហព័ន្ធកីឡាវាយសីកម្ពុជាបានសហការជា មួយសហព័ន្ធកីឡាវាយសីអាស៊ី រៀបចំការប្រកួតកីឡាវាយសី – SHUTTLE TIME JUNIOR MINI TOURNAMENT ក្រោមអាយុ ១១ឆ្នាំ (U11) និងក្រោមអាយុ ១៣ឆ្នាំ (U13) ដែលនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

សព្វថ្ងៃនេះប្រភេទកីឡាវាយសីមានរីកចម្រើនខ្លាំងនៅតាមសាលាទាំងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស ស្របពេលដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ហើយការប្រកួតក៏ជាសំឡឹងស្វែងរកកីឡាករ-កីឡាការិនីវាយសីវ័យក្មេងផង។ វិញ្ញាសាប្រកួតអាយុ ក្រោម១១ឆ្នាំ (U11) វាយទោលកុមារា (Boy’s Single) ៖វាយទោលកុមារី (Girl’s Single) វិញ្ញាសាប្រកួតអាយុ ក្រោម១៣ឆ្នាំ (U13) វាយទោលកុមារា (Boys Single) វាយទោលកុមារី (Girl’s Single)៕
ដោយ៖លី ភីលីព

Most Popular

To Top