យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករខ្សែការពារ Danny Simpson បានលើកឡើងនិងជាយោបល់ថា ប្រសិនបើវាជាការពិតមែននោះ Harry Kane នឹងមិនគួរបដិសេធសំណើររបស់ Man UTD ឡើយ។
បច្ចុប្បន្ន Kane ស្ថិតនៅក្នុងបញ្ជីកីឡាករខ្សែប្រយុទ្ធ ដែលកំពុងមានទំរង់លេងល្អបំផុត នៅឡើយនៅលីគកំពូលអាល្លឺម៉ង់ ចាប់តាំងតែពីបានចូល រួមជាមួយនឹង Bayern Munich។
យ៉ាងណាក្តី Kane ជឿជាក់ថា នឹងមិនអាចបន្តលេងនៅទីនេះ បានយូរទៀតឡើយព្រមទាំងចាប់ផ្តើមមានព័ត៌មាន អំពីការវិលត្រឡប់មកលីគកំពូល អង់គ្លេសវិញផងដែរ។
ក្នុងវ័យ៣២ឆ្នាំ ទៅហើយកីឡាករ Harry Kane ក្នុងការបន្តលេងនៅលីគកំពូលអាល្លឺម៉ង់ ជាមួយនឹងក្លឹបដ៏ធំនិងមានការប្រកួតប្រជែងខ្លាំងបែបនេះ គឺមិនអាចធានាពេលវេលាបានយូរឡើយ ដូច្នេះការវិលត្រឡប់និងជាមួយនឹង Man UTD នឹងក្លាយទៅជាឳកាស មួយសម្រាប់ភាគីទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី
