កីឡា

Man City បំបាក់ក្រុម Liverpool ចាស់ដៃ​យប់​មិញយក៣ពិន្ទុ

ម្ចាស់ផ្ទះ Man City បានបើកទ្វាផ្ទះ Etihad យកឈ្នះលើក្រុមភ្ញៀវ Liverpool ដោយមិនឲ្យតដៃរួចឡើយ ក្នុងការប្រកួតលីគកំពូលអង់គ្លេស កាលពីយប់មិញ ។

ក្រុមម្ចាស់ផ្ទះរកបានដល់ទៅ៣គ្រាប់ តាំងតែពីនាទីទី២៩ ដោយកីឡាករ Erling Halaand និងបន្តមកនាទី៤៥ បូក៣ដោយកីឡាករ Gonzalez និងតង់ទី២នាទីទី៦០ដោយកីឡាករ Doku ។

លទ្ធផល៣ទល់នឹង០ធ្វើឲ្យ Man City យកបាន៣ពិន្ទុនៅសប្តាហ៍នេះ ឡើងទៅលេខរៀងទី២បណ្តោះអាសន្ន ក្នុងតារាងមាន២២ពិន្ទុ តាមពីក្រោយក្រុមលេខ១ ក្នុងតារាង Liverpool ដែលមាន២៦ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top