កីឡា

Lewandowski រកបាន៣គ្រាប់ម្នាក់ឯង ប៉ះនឹងក្រុម Celta Vigo យប់មិញ

ប្រកួតក្នុងលីគកំពូលអេស្បាញ យប់មិញនេះក្រុម Barcelona ដែលជាភ្ញៀវ បានចូលទៅទឹកដីរបស់ Celta Vigo នឹងបានបំបាក់ម្ចាស់ផ្ទះយ៉ាងដំណំ ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង២ ។

ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Lewandowski អាចស៊ុតបញ្ចូលទី បានដល់ទៅ៣គ្រាប់ម្នាក់ឯង តាំងតែពីនាទីទី១០ និងបន្តបន្ទាប់នាទីទី៣៧និង៧៣ ខណៈដែល Yamal ក៏អាចរកបាន១គ្រាប់ដែរនៅនាទីទី៤៥បូក៤ ។

បញ្ចប់ការប្រកួត Barcelona យកបាន៣ពិន្ទ ទៅឈរនៅលេខរៀងទី២ក្នុងតារាង La Liga បណ្តោះអាសន្នតាមពីក្រោយក្រុមលេខ១អធិរាជស Real Madrid ដោយពិន្ទុរៀងគញនា២៨និង៣១ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top