កីឡា

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦របស់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា

ភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង លោកស្រី កែវ មនោរម្យ នាយិការវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកនាយករង លោក-លោកស្រី បុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងក្រុមការងារអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ព្រមទាំងគរុនិស្សិតទាំងអស់។

លោកស្រី កែវ មនោរម្យ បានប្រាប់ឲ្យដឹងថា ទ្យាស្ថានអប់រំកាយ និងកីឡាមានបុគ្គលិគសរុបចំនួន៨៧នាក់ ក្នុងនោះស្រី៣១នាក់ មានការិយាល័យចំនួន៥ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៤នាក់ក្នុងនោះស្រី១នាក់ ហើយបច្ចុប្បន្ននេះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិតសរុបស្មើនឹចំនួន៣៧១៧នាក់ និងស្រី៦៨២នាក់។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលបានសហការយ៉ាងយកចិត្តទុកដាក់តាមរយៈកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស លើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំកាយ និងកីឡាប្រកបដោយគុណភាព និងក្លាយជាវិទ្យាស្ថានឯកទេសក្នុងការសិក្សាស្រាវជ្រាវលើការអប់រំកាយ និងកីឡានាពេលអនាគត៕

Most Popular

To Top