កីឡា

វីរបុរសបាល់ទាត់ប្រេស៊ីល លោក Romario ចែកផ្លូវជាមួយមិត្តស្រី និស្សិតមហាវិទ្យាល័យ មានអាយុត្រឹម ២២ ឆ្នាំ

ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា វីរបុរសបាល់ទាត់ប្រេស៊ីល និងជាកីឡាករជើងចាស់ ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ លោក Romario បានបញ្ចប់ទំនាក់ទំនង របស់លោកជាងមួយឆ្នាំ ជាមួយមិត្តស្រីនិស្សិតមហាវិទ្យាល័យ មានអាយុត្រឹម ២២ ឆ្នាំ នាង Alicya Gomes ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានចេញផ្សាយថា អ្នកទាំង ២ នាក់បានឈប់តាមដានគ្នាទៅវិញទៅមក នៅលើបណ្តាញសង្គម។ អតីតខ្សែប្រយុទ្ធអាយុ ៥៩ ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញកំពុងមានទំនាក់ទំនងជាមួយស្ត្រីសក់ទង់ដែងអាថ៌ កំបាំងម្នាក់នៅទីក្រុង Rio de Janeiro កាលពីសប្តាហ៍មុន ដែលជំរុញឲ្យមានការសង្ស័យ ។

Globo បានរាយការណ៍ថា ពួកគេបានខ្សឹបប្រាប់គ្នាទៅវិញទៅមកនៅជ្រុងលាក់មួយ ដោយបង្ហើបថា នេះជាមូលហេតុនៃការបែកគ្នាជាមួយនាង Gomes។

នេះបើយោងតាមលោក Hurumende បាននិយាយថា លោក Romario បានជួបជាមួយនាង Gomes ជានិស្សិតម្នាក់ដែលកំពុងសិក្សាផ្នែកអាហារូបត្ថម្ភ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា បោះឆ្នោតក្នុងខែកញ្ញា ឆ្នាំ២០២៤ ។ ភាពខុសគ្នានៃអាយុ ៣៧ឆ្នាំបានបង្កឲ្យមានភាពចម្រូងចម្រាស ដោយអ្នកគាំទ្រមួយចំនួនគាំទ្រទំនាក់ទំនងនេះ ខណៈអ្នកផ្សេងទៀតបានលើកឡើងថា នាង Gomes កំពុងទាញយកប្រយោជន៍ពីកិត្តិនាមរបស់លោក Romario៕

Most Popular

To Top