កីឡា

Ivan Toney បង្ហាញបំណងវិល ត្រឡប់លីគអង់គ្លេស ជួបជុំគ្រូបង្វឹកលោក Frank

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Ivan Toney ដែលកំពុងលេងឲ្យក្លឹប Al Ahli នោះបានបង្ហាញសញ្ញាថានឹងអាចវិល ត្រឡប់មកលេងលីគកំពូល អង់គ្លេស វិញនាពេលខាងមុខ។

ក្រោយមានដំណឹងថាបានទទួលការ សំណូមពរពីសំណាក់គ្រូបង្វឹក Thomas Frank ដែលកំពុងដឹកនាំក្លឹប Spurs នោះកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ក៏បានបង្ហាញសញ្ញាជាវិជ្ជមាន ចំពោះលទ្ធភាពនេះផ្ទេរនេះផងដែរ។

គួរឲ្យដឹងដែរថា Toney បានធ្វើដំណើរ មកចូលរួមក្លឹប Al Ahli កាលពីរដូវក្តៅឆ្នាំ២០២៤ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៤០លានផោន ហើយមកដល់ពេលនេះគាត់បានបង្ហាញ ខ្លួនបាន១៥ដង និងស៊ុតបញ្ចូលទីបាន១១គ្រាប់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top