កីឡា

Real Madrid នឹងសម្រេចចិត្តចុងក្រោយដើម្បីរៀបចំកុងត្រាខ្ចីជើង Endrick ចេញពីក្លឹប

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Real Madrid នឹងកាន់តែកៀកហើយក្នុងការសម្រេចចិត្តចុងក្រោយផ្ទេរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Endrick ចេញពីក្លឹបក្នុងកុងត្រាខ្ចីជើង។

កីឡាករវ័យ១៩ឆ្នាំរូបនេះអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការផ្ទេរទៅជួយក្លឹបបិសាចក្រហម Man UTD ព្រមជាមួយនឹងលក្ខខណ្ឌដើម្បីទិញដាច់ផងនៅពេលខាងមុខ។

គ្រូបង្វឹក Real Madrid លោក Xabi Alonsonធ្លាប់បានបញ្ជាក់ច្បាស់ហើយថាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមិនស្ថិតនៅក្នុងផែនការកសាងក្លឹបរបស់គាត់ឡើយ។

ទាំងកីឡាករក៏បានដឹងអំពីការងារនេះហើយក៏បានត្រៀមចិត្តក្នុងការចាកចេញដូចគ្នាដែរដើម្បីសង្ឃឹមថានឹងនៅតែអាចមានឳកាសក្នុងការបង្ហាញខ្លួនជាមួយនឹងជម្រើសជាតិប្រេស៊ីលត្រៀមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top