កីឡា

ប៉ទុយហ្គាល់ ប្រហេសបរាជ័យ ចាញ់ក្រោមថ្វៃដៃ របស់អៀរឡង់ ខណៈ Ronaldo ទទួលបានកាតក្រហម

ក្រុមអៀរឡង់យប់មិញ អាចយកឈ្នះម្ចាស់ពានរង្វាន់ the Nation Cup ក្រុមជម្រើសជាតិប៉ទុយហ្គាល់ ជាមួយនឹងលទ្ធផល ២ទល់នឹង០។

ក្នុងនោះគ្រាប់បាល់ស៊ុតបញ្ចូលទីទាំងពីរ គ្រាប់អាចធ្វើបានដោយកីឡាករ Parrott ម្នាក់ឯងនៅនាទីទី១៧និងនាទីទី៤៥ ខណៈដែលកីឡាករ Cristiano Ronaldo បានទទួលកាតក្រហម។

យ៉ាងណាក្តីទោះបរាជ័យ ប្រកួតទី៥នេះ ក្តីក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ នៅតែបន្តឈរនៅកំពូលតារាង Group F នៅក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។

ប៉ទុយហ្គាល់មាន៥ប្រកួត ទទួលបាន១០ពិន្ទុឈរ នៅកំពូលតារាង ខណៈដែលហុងគ្រីមាន៨ពិន្ទុ តាមពីក្រោយនិងអៀរឡង់មាន៧ពិន្ទុ និងអាមេនីមានទ៣ ពិន្ទុនៅបាតតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top