កីឡា

កីឡាករ-កីឡាការិនីចំនួន ២០៩ នាក់ ចូលរួមការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋាន ជាតិមរតកតេជោ

ភ្នំពេញ ៖ កីឡាករ-កីឡាការិនីចំនួន ២០៩ នាក់បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ២៥០ នាក់ ក្នុងនោះប្រតិភូចំនួន ១៧ នាក់ គ្រូបង្វឹកចំនួន ២៤ នាក់ កីឡាករ-កីឡាការិនីចំនួន ២៥០ នាក់ ចំណែកកីឡាករ ១៦៣ នាក់ និងកីឡាការិនី ៤៦ នាក់មកពីក្លិបចំនួន ១៨ រួមមាន ក្លិបកីឡាវាយសី ក្រសួងការពារជាតិ ក្លិបកីឡាវាយសី ព្រះឈូក ខេត្តកំពត សម្ព័ន្ធកីឡាវាយសី ខេត្តសៀមរាប ក្លិបកីឡាវាយសី ST 60 ក្លិបកីឡាវាយសី កំពត ក្លិបកីឡាវាយសី ខេត្តស្ទឹងត្រែង ក្លិបកីឡាវាយសី ព្រះខ័នរាជ និងក្លិបកីឡាវាយសី ខេត្តមណ្ឌលគិរី ។

ក្លិបកីឡាវាយសី យុវជនខេត្តកណ្តាល ក្លិបកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាវាយសី យុវជន នគបាលជាតិ ក្លិបកីឡាវាយសី ក្រសួង មហាផ្ទៃ ក្លិបកីឡាវាយសី យុវជនក្រុងតាខ្មៅ ក្លិបកីឡាវាយសី 12 Play ក្លិបកីឡាវាយសីផាម ក្រុងប៉ោយប៉ែត ក្លិបកីឡាវាយសី សហព័ន្ធកីឡាវាយសីកម្ពុជា ក្លិបកីឡាវាយសី ភ្នំពេញ និងសម្ព័ន្ធកីឡាវាយសី ខេត្តកំពង់ឆ្នាំង។

សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំ ការប្រកួតកីឡាវាយសីជ្រើសរើសជើង ឯកប្រចាំ ឆ្នាំ២០២៥ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង ដកស្រង់បទពិសោធបច្ចេកទេស និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងថ្នាក់ដឹកនាំសម្ព័ន្ធ-ក្លឹបកីឡាវាយសី រាជធានី ខេត្តទាំង២៥ សហព័ន្ធ និងចង់ឲ្យសម្ព័ន្ធ-ក្លឹបកីឡាវាយសី ជាសមាជិកទទួលស្គាល់ដោយសហព័ន្ធកីឡាវាយសីកម្ពុជាទាំងអស់ ដែលមានបំណងចូលរួមប្រកួតផងដែរ ៕

Most Popular

To Top