ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយ ២ គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនី កាំង មុយនីន ជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសា ៤០០ម៉ែត្រ ហែលរបៀប Bi-Fins និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ជម្រើសជាតិកម្ពុជា លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា ១៥០០ម៉ែត្រ ហែលរបៀប Surface ។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិលើប្រភេទកីឡាហែលទឹកពាក់ជើងទាចំនួន ៨ រូប រួមមានគ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប និងកីឡាករ ៤រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។

បង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៩រូប ក្នុងនោះ រូបលោកជាប្រធានប្រតិភូដឹកនាំ លោក ហែមថុន ពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម នរវិទូ ៕
ដោយ៖ លី ភីលីព
