កីឡា

Chelsea បញ្ជូនក្រុមការងារជួបជាមួយភ្នាក់ងាររបស់កីឡាករ Marcus Rashford

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាភ្នាក់ងាររបស់កីឡាករ Marcus Rashford បានជួបជាមួយនឹងក្រុមការងារបស់ក្លឹបតោខៀវ Chelsea ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។

បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះកំពុងបន្តលេងនៅជាមួយនឹងក្លឹប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះពីក្លឹប Man UTD នៅឡើយប៉ុន្តែមិនទាន់មានការកំណត់ច្បាស់លាស់អំពីណអនាគតរបស់គាត់នៅឡើយ។

គេមើលឃើញថាកីឡាករ Rashford គឺមិនបិទទ្វានោះឡើយចំពោះការចរចានានាដោយក្នុងនោះសូម្បីតែក្លឹបមាន់ខ្នាយមាស Spurs ក៏បានសាកល្បងព្យាយាមទំនាក់ទំនងជាមួយនឹងគ្នាផងដែរដើម្បីពិនិត្យលទ្ធភាពនៅរដូវក្តៅខាងមុខ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top