ភ្នំពេញ៖ លោក ស៊ឹម ទូច ជាអនុប្រធានសហព័ន្ធកឡាចំបាប់កម្ពុជាតំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកឡាចំបាប់កម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋាន ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋាន ដោយ មានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។ ការរៀបចំវគ្គនេះដោយ ទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជននិងកីឡា។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះឡើង ក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធាន នេះឲ្យទទួលបាននូវពុទ្ធិចំណេះដឹងជំនាញជាមន្ត្រីបច្ចេកទេសក្នុងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក និងការប្រកួតកីឡាថ្នាក់ជាតិនាពេលអនាគតខាងមុខនេះ ។ វគ្គបង្រៀនជាគ្រូឧទ្ទេសរួមមាន លោក កាង ដែនពិសិដ្ឋ ជានាយកបច្ចេកទេស និងលោក នី ជាសិទ្ធី គ្រូឧទ្ទេស។


ឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក និងផ្តល់ចំណេះដឹងជំនាញបច្ចេកទេសកីឡាចំបាប់ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហ ព័ន្ធកីឡារចំបាប់កម្ពុជាបន្តទៀត។ សូមសិក្ខាកាម និងសមាជិកក្លឹបទាំងអស់ខិតខំប្រឹងប្រែងក្រេបយកនៅពុទ្ធិ ចំណេះដឹងនូវជំនាញបច្ចេកទេសនេះ បន្តសាមគ្គីគ្នាចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវក្នុងនាមអភិវឌ្ឍវិស័យ កីឡាចំបាប់ឱ្យទទួលជោគជ័យ និងមានសក្ដានុពលទាំងលើឆាកជាតិ និងអន្តរជាតិ៕


ដោយ៖លី ភីលីព
