The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែ ប្រយុទ្ធបារាំង Karim Benzema បានសារភាពគាត់ពិត ជាមិនទាន់ច្បាស់នៅឡើយទេ ថា តើអនាគតរបស់ខ្លួននឹង ទៅជាយ៉ាងណាជាមួយនឹងក្លឹប Al Ittihad។
ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ទោះបីជាមានវ័យចំណាស់បន្តិច ហើយមែនប៉ុន្តែមិន ទាន់មានផែនការក្នុងការចូឡនិវត្ត ពីអាជីពបាល់ទាត់នៅឡើយដែរ ។ ក្នុងវ័យ៣៨ឆ្នាំទៅ ហើយគាត់ក៏ធ្លាប់ជាម្ចាស់ពានរង្វាន់ Ballo’ dÓr កាលពីឆ្នាំ២០២២ផងដែរ ។
យ៉ាងណាក្តី Benzema បានបញ្ជាក់ថាថ្វីត្បិតតែមិន អាចច្បាស់ថា នឹងនៅបន្តជាមួយនឹង ក្លឹបឬបន្តជាមួយនឹងក្លឹបផ្សេង ក្តីប៉ុន្តែគាត់បានអះអាងថា នឹងបន្តលេងបាល់ទាត់យ៉ាង ហោចណាស់រយៈពេល២ឆ្នាំទៀត៕
ប្រែសម្រួល៖ស៊ុនលី
