កីឡា

Arsenal នឹងសម្រេចចិត្ត បញ្ចេញកីឡាករ៣រូប ចេញនៅខែមករា ខាងមុខនេះ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការលក់ចេញកីឡាករ ចំនួន៣នាក់ នៅខែមករាខាងមុខនេ។

រដូវក្តៅកន្លងមកនេះក្លឹបបានចំណាយថវិកា ជាច្រើនខ្លាំងណាស់ ដើម្បីនាំចូលកីឡាករថ្មីៗបូករួមទាំង​ Gyokeres, Madueke និង Zubimendi ផងដើម្បីពង្រឹង ទំរង់លេងរបស់ក្លឹប។

យ៉ាងណាក្តីកីឡាករបម្រុង ក៏ចាប់ផ្តើមកើនឡើងខ្លាំងដូចគ្នា ដូច្នេះការបញ្ចេញកីឡាករចាស់ៗគឺជាជម្រើសមួយដ៏ល្អ សម្រាប់ពេលខាងមុខនេះហើយកីឡាករទាំងនោះ អាចមានទាំងខ្សែប្រយុទ្ធ Jesus និង Martinelli ផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Arsenal មាន៤ពិន្ទុនាំមុខ ក្លឹបម្ចាស់ជើងឯកចាស់ Man City និង៨ពិន្ទុនាំមុខក្រុមខ្លាំង Liverpool ផងហើយព្រមទាំងមានជ័យជំនះគ្រប់ប្រកួតទាំងអស់ ក្នុងពានរង្វាន់ Champions League ផងនាពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top