ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។

លោក ហែមថុន ពន្លឺ គ្រូបង្វឹក បានប្រាប់តាមអនឡាញពីប្រទេសឥណ្ឌូណេស៊ីឲ្យដឹងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Ind oor) ក្រុមកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមមេដាយ ៧ គ្រឿង ក្នុងមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។ សម្រាប់ការប្រកួតថៃ្ងដំបូងក្រុមអត្តពលិកកម្ពុជាដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ហើយថ្ងៃទី២
ដណ្តើមមេដាយមេដាយសំរិទ្ធ ១ គ្រឿង និងថ្ងៃចុងក្រោយដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិលើប្រភេទកីឡាហែលទឹកពាក់ជើងទាចំនួន ៨ រូប រួមមានគ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប និងកីឡាករ ៤រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។


បង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៩ រូប ក្នុងនោះ រូបលោកជាប្រធានប្រតិភូដឹកនាំ លោក ហែមថុន ពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម នរវិទូ ៕
ដោយ៖ លី ភីលីព
